សួស្តីប្អូនៗ! ថ្ងៃនេះយើងមកស្គាល់ពាក្យពីរ ក្នុងភាសាអង់គ្លេសគឺBuy និងPurchase។ ទោះបីជាពាក្យទាំងពីរនេះមានន័យដូចគ្នាក៏ដោយ គឺសុទ្ធតែមានន័យថា «ទិញ» តែវាមានភាពខុសគ្នានៅក្នុងការប្រើប្រាស់។ ជាទូទៅPurchase ហាក់បីដូចជាផ្លូវការ និងសម្បូរបែបជាងBuy។ យើងតែងតែប្រើPurchase នៅក្នុងស្ថានភាពផ្លូវការ ឬពេលយើងទិញរបស់របរដែលមានតម្លៃថ្លៃ។ ចំណែកBuy វិញ គឺមានលក្ខណៈសាមញ្ញ និងប្រើប្រាស់បានញឹកញាប់ក្នុងជីវិតប្រចាំថ្ងៃ។
ឧទាហរណ៍:
Buy: I bought a new phone. (ខ្ញុំបានទិញទូរស័ព្ទថ្មីមួយ)
Purchase: The company made a large purchase of new equipment. (ក្រុមហ៊ុនបានធ្វើការទិញសម្ភារៈថ្មីច្រើន)
Buy: I will buy some fruits at the market. (ខ្ញុំនឹងទិញផ្លែឈើខ្លះនៅផ្សារ)
Purchase: He purchased a luxurious car last month. (គាត់បានទិញរថយន្តប្រណីតមួយកាលពីខែមុន)
ដូច្នេះ អ្នកអាចមើលឃើញពីភាពខុសគ្នានៃការប្រើប្រាស់ពាក្យទាំងពីរនេះហើយ។ សង្ឃឹមថា ការពន្យល់នេះនឹងជួយអ្នកឲ្យយល់កាន់តែច្បាស់!
Happy learning!