សម្រាប់ប្អូនៗដែលកំពុងរៀនភាសាអង់គ្លេស ពាក្យ "speed" និង "velocity" ជាពាក្យពីរដែលមានន័យស្រដៀងគ្នា ប៉ុន្តែមានភាពខុសគ្នាសំខាន់។ "Speed" គឺជាចំនួនចម្ងាយដែលធ្វើដំណើរក្នុងមួយគ្រា(រយ:ពេល) ដោយមិនគិតពីទិសដៅ។ ខណៈដែល "velocity" គឺជាចំនួនចម្ងាយដែលធ្វើដំណើរក្នុងមួយគ្រា(រយ:ពេល) និងរួមបញ្ចូលទិសដៅផងដែរ។ និយាយម្យ៉ាងទៀត "velocity" គឺជា "speed" ដែលមានទិសដៅ។
ឧទាហរណ៍៖
A car is traveling at a speed of 60 mph. (រថយន្តមួយកំពុងធ្វើដំណើរក្នុងល្បឿន ៦០ម៉ាយក្នុងមួយម៉ោង) - នៅទីនេះ យើងដឹងតែល្បឿនប៉ុណ្ណោះ មិនដឹងទិសដៅទេ។
A car is traveling at a velocity of 60 mph to the north. (រថយន្តមួយកំពុងធ្វើដំណើរក្នុងល្បឿន ៦០ម៉ាយក្នុងមួយម៉ោងទៅទិសខាងជើង) - នៅទីនេះ យើងដឹងទាំងល្បឿន និងទិសដៅ។
The plane has a speed of 500 km/h. (យន្តហោះមានល្បឿន ៥០០គីឡូម៉ែត្រក្នុងមួយម៉ោង)
The rocket has a velocity of 1000 m/s upwards. (រ៉ុក្កែតមានល្បឿន ១០០០ម៉ែត្រក្នុងមួយវិនាទីឡើងលើ)
Happy learning!